នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន មេដឹកនាំអាស៊ានបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបិទច្រកសមុទ្រហ័រមូស (Hormuz) ដែលជាលទ្ធផលនៃជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ ការរអាក់រអួលនេះមិនត្រឹមតែប៉ះពាល់ដល់ស្ថិរភាពតម្លៃប្រេងពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងក្លាយជាការគំរាមកំហែងដល់សន្តិសុខស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ។

Asian Dot

បារក្រាហ្វព្យាករណ៍តម្លៃជីសកឆ្នាំ២០២៦ និងផែនការបង្កើតស្បៀងបម្រុងយុទ្ធសាស្ត្រ

យោងតាមការបញ្ជាក់ពីលោក Ferdinand Marcos Jr. ប្រធានាធិបតីហ្វីលីពីន និងជាប្រធានអាស៊ាន ច្រកសមុទ្រនេះគឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ដឹកជញ្ជូនជីកសិកម្ម ប្រហែល ១ ភាគ ៣ នៃតម្រូវការសរុបនៅលើពិភពលោក។

Asian Dot

បារក្រាហ្វបង្ហាញពីការព្យាករណ៏តម្លៃជីសកដែលអាចឡើងដល់ ៣១% ក្នុងឆ្នាំ២០២៦

ផលប៉ះពាល់សំខាន់ៗដែលកំពុងកើតឡើង៖

  • តម្លៃជីកសិកម្ម៖ ធនាគារពិភពលោកព្យាករថានឹងកើនឡើងដល់ ៣១% ក្នុងឆ្នាំ ២០២៦ នេះ។
  • សន្តិសុខស្បៀង៖ កង្វះខាតធាតុចូលកសិកម្មបណ្តាលឱ្យទំនិញឡើងថ្លៃ និងខ្វះខាតស្បៀងក្នុងតំបន់។
  • បាតុភូតធម្មជាតិ៖ ផលប៉ះពាល់ពី El Niño បន្ថែមសម្ពាធលើទិន្នផលកសិកម្មដែលមានស្រាប់។

ជាការឆ្លើយតប អាស៊ានកំពុងពិភាក្សាលើការបង្កើត «ស្បៀងបម្រុងយុទ្ធសាស្ត្រ» រួមគ្នា ដើម្បីសន្សំស្បៀង (ជាពិសេសអង្ករ) សម្រាប់ជួយគ្នាទៅវិញទៅមកក្នុងគ្រាអាសន្ន។ បើទោះបីជាមានយន្តការ APTERR (ជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង) តាំងពីឆ្នាំ២០១១ ក៏ដោយ ក៏ស្ថានភាពបច្ចុប្បន្នទាមទារឱ្យមានកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាងមុន ដើម្បីធានាថាប្រជាជនក្នុងតំបន់មិនត្រូវប្រឈមនឹងគ្រោះអត់ឃ្លាន៕

Asian Dot

យន្តការ APTERR (ជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង) ឆ្នាំ២០១១