ជាការទះកំផ្លៀងលោក ដូណាល់ ត្រាំ! ព្រឹទ្ធសភាអាមេរិក ទីបំផុតបានអនុម័តសេចក្តីសម្រេចស្តីពីអំណាចសង្គ្រាមហើយ ដោយបង្គាប់ឲ្យប្រធានាធិបតីរូបនេះ បញ្ឈប់សកម្មភាពយោធានៅក្នុងប្រទេសអ៊ីរ៉ង់ ឬត្រូវសុំការអនុញ្ញាតពីសភាជាតិជាមុនសិន សឹមធ្វើប្រតិបត្តិការ។

Asian Dot

ការបោះឆ្នោតក្នុងសំឡេង ៥០ ទល់នឹង ៤៨ ហើយអ្វីដែលធ្វើឲ្យភ្ញាក់ផ្អើលនោះគឺ សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋចំនួន ៤ រូប

វិធានការនេះត្រូវបានអនុម័ត ក្រោយការបោះឆ្នោតក្នុងសំឡេង ៥០ ទល់នឹង ៤៨ ហើយអ្វីដែលធ្វើឲ្យភ្ញាក់ផ្អើលនោះគឺ សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋចំនួន ៤ រូប រួមមាន លោក Rand Paul, លោកស្រី Lisa Murkowski, លោកស្រី Susan Collins និងលោក Bill Cassidy បានសម្រេចចិត្តចូលដៃជាមួយគណបក្សប្រជាធិបតេយ្យដើម្បីគាំទ្រវិធានការនេះ។

ការបោះឆ្នោតនៅព្រឹទ្ធសភានេះ ធ្វើឡើងបន្ទាប់ពីរដ្ឋសភាអាមេរិក (រដ្ឋសភាជាន់ទាប) កាលពីដើមខែនេះ ក៏បានអនុម័តសេចក្តីសម្រេចចិត្តស្រដៀងគ្នានេះដែរ ដើម្បីកម្រិតរាល់សកម្មភាពយោធារបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។

ចំណាំប្រវត្តិសាស្ត្រ៖ នេះជាលើកទីមួយហើយ ចាប់តាំងពីច្បាប់ស្តីពីអំណាចសង្គ្រាមឆ្នាំ១៩៧៣ (War Powers Resolution 1973) ចូលជាធរមានមក ដែលសភាទាំងពីរថ្នាក់របស់អាមេរិក រួមគ្នាអនុម័តសេចក្តីសម្រេចបង្គាប់ឲ្យប្រធានាធិបតីបញ្ឈប់សកម្មភាពយោធា។

Asian Dot

លោក ដូណាល់ ត្រាំ ប្រឈមមុខនឹងការកម្រិតអំណាចយោធាជាប្រវត្តិសាស្ត្រពីសំណាក់សភាទាំងពីរថ្នាក់

ទោះជាយ៉ាងណាក៏ដោយ វិធានការនេះនឹងមិនត្រូវបានបញ្ជូនទៅកាន់សេតវិមាន ដើម្បីឲ្យលោក ដូណាល់ ត្រាំ ចុះហត្ថលេខានោះទេ ហើយវាក៏មិនទាន់មានឥទ្ធិពលបង្ខំផ្នែកច្បាប់ទាំងស្រុងនោះដែរ។